អាកាសចរណ៍ស៊ីវិល ឥណ្ឌូនេស៊ី នឹងបើកជើងហោះហើរត្រង់មកកម្ពុជា នៅចុងឆ្នាំនេះ
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាលោក Sudirman Haseng ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរឥណ្ឌូនេស៊ី នឹងបើកជើងហោះហើរត្រង់ឥណ្ឌូណេស៊ី-កម្ពុជា ដែលរំពឹងថានឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ។
លោកឯកអគ្គរដ្ឋទូត រូបនេះ បានថ្លៃងថា ការតភ្ជាប់តាមផ្លូវអាកាសវាងឥណ្ឌូនេស៊ី កម្ពុជា យ៉ាងហើចណាស់ក៏មានក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរដែរ ដែលកំពុងពិនិត្យលទ្ធភាពបើកជើងហោះហើរត្រង់ ក្នុងនោះមានក្រុមហ៊ុនមួយអាចនឹងដំណើរការនៅចុងឆ្នាំនេះ ហើយមួយទៀតនឹងបើកដំណើរការនៅឆ្នាំក្រោយ»។
សូមជម្រាបថា ចំនួនទេសចររវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០១៧ ភ្ញៀវឥណ្ឌូនេស៊ី មកកម្ពុជា មានចំនួន ៥ម៉ឺននាក់ ខណៈទេសចរកម្ពុជា ទៅប្រទេសនឥណ្ឌូនេស៊ីវិញ មានចំនួនត្រឹមតែ ជាង ៥ពាន់នាក់ ប៉ុណ្ណោះ៕