ភ្នំពេញ ៖ ការរុករកនៅក្នុងព្រៃកម្ពុជា សម្រាប់ជើងហោះហើរ MH370 ដែលបាត់ខ្លួន អាចចំណាយពេល ១០ ថ្ងៃ ខណៈពេលដែលតំបន់នោះពោរពេញដោយពពួកសត្វខ្លា និងអ្នកបបាញ់សត្វព្រៃខុសច្បាប់ ។ នេះបើយោងតាមកាសែត Dailystar ចុះផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ។
យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ត្រូវបានដឹងថាបានបាត់ខ្លួនអស់រយៈពេល ៤ឆ្នាំ មកហើយ បន្ទាប់ពីការបាត់ខ្លួនភ្លាមៗនៅលើមហាសមុទ្រឥណ្ឌា ។ទោះបីជាមានការរុករកខ្នាតធំចំនួនពីរ នៅបាតសមុទ្រនៅឯនាយឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសអូស្ត្រាលី ប៉ុន្តែ មានតែបំណែកនៃកំទេចកម្ទីរដែលត្រូវបានគេរកឃើញប៉ុណ្ណោះ ។
ប៉ុន្តែ ការស្វែងរកថ្មីមួយ ដែលបានកំពុងដំណើរការ បន្ទាប់ពីត្រូវបានរកឃើញនូវរូបភាពពីផែនទីរបស់ Google ដែលធ្វើឲ្យមនុស្សមួយចំនួនជឿទៅលើភស្តុតាងនេះថា យន្ដហោះនេះបានធ្លាក់នៅព្រៃស្រោងក្រាស់ដ៏ខ្ពស់មួយ នៅក្នុងប្រទេសកម្ពុជា ។
ការវិវត្តន៍រកឃើញថ្មីនេះបានកើតឡើង ខណៈពេលដែល Daily Star Online បានបញ្ចេញសារចុងក្រោយមួយ បញ្ជូនទៅកាន់យន្តហោះបាត់ខ្លួន ដែលរហូតមកទល់ពេលនេះ នៅតែរក្សាភាពសម្ងាត់ ។នៅសប្តាហ៍នេះ ការរុករកតាមរយៈឧទ្ធម្ភាគចក្រលើកដំបូង ទៅលើតំបន់ភាគពាយព្យនៃរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ដោយភាពអស់សង្ឃឹមរបស់ពួកអ្នកជំនាញការអាកាសចរណ៍ ក្នុងការឈោងចាប់ថ្លៃឈ្នួលសម្រាប់អ្នកស្វែងរកតម្លៃ ៥៣ លានផោន ។
លោក Zorba Parer អ្នកប្រឹក្សាយោបល់ផ្នែកអាកាសចរណ៍, លោក Nara Kang សហគ្រិនក្នុងស្រុកម្នាក់ និងអ្នកសារព័ត៌មានលោក Michael Carr បានជួលឧទ្ធម្ភាគចក្រមួយគ្រឿង សម្រាប់សេវាធ្វើដំណើរតម្លៃ ៣,០០០ ផោន ( ៣៩៤៣ ដុល្លារ ) ចូលទៅក្នុងព្រៃស្រោងនោះ ប៉ុន្តែ បានត្រឡប់មកវិញដោយដៃទទេប៉ុណ្ណោះ ។
ក្រុមនេះក៏បាននិយាយថា ការស្វែងរកក្នុងព្រៃដ៏ក្រាស់នេះដោយថ្មើរជើង អាចចំណាយពេលដល់ទៅ ១០ ថ្ងៃ ហើយវានឹងមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារក្នុងព្រៃនោះពោរពេញសត្វពិស សាហាវៗ និងអ្នកបបាញ់សត្វព្រៃខុសច្បាប់ ។លោក Parer ដែលធ្លាប់ធ្វើការនៅអង្គការ NASA បាននិយាយថា ក្រុមរបស់គាត់បានចាប់ផ្តើមបេសកកម្មនៅលើផ្ទៃដីដំបូង ប៉ុន្តែ បានផ្លាស់ប្តូរវិញ ក្រោយពេលដឹងពីគ្រោះថ្នាក់ ។
សរសេរនៅលើប្លុករបស់ខ្លួន លោកបាននិយាយថា៖ «អ្នកស្រុកម្នាក់បានណែនាំពួកយើងកុំឱ្យទៅដោយគ្មានអ្នកដំណើរអមជាមួយ ដែលមានចម្ងាយជាង ១០០ ម៉ែត្រ ពីនេះ» ។«នោះដោយសារតែមានសត្វព្រៃដូចជាខ្លា» ។«នៅក្នុងតំបន់ព្រៃស្រោងនោះ ពួកយើងក៏បានលឺពាក្យចចាមអារាមអំពីការធ្វើសកម្មភាពបបាញ់សត្វព្រៃខុសច្បាប់ជាច្រើនផងដែរ» ។«អ្នកត្រូវទៅជាមួយអ្នកបបាញ់សត្វ ឬ អ្នកឡើងតាមច្រាំងថ្ម ជាមួយកាំភ្លើងការពារផ្សេងៗ» ។«ផ្ទុយពីអ្វីដែល Google Earth បាននិយាយ ភ្នំនេះមិនមែនជាតំបន់គ្មានមនុស្សរស់នៅទេ ។ ព្រោះពួកយើងបានឃើញផ្ទះជាច្រើននៅក្នុងជ្រលងភ្នំទាំងនោះ» ។«ប្រជាពលរដ្ឋភាគច្រើនដែលរស់នៅទីនោះ គឺជាកសិករក្រីក្រ ហើយប្រសិនពិតជាមានគ្រោះថ្នាក់យន្តកើតឡើងនោះៗ បំណែកមូល ឬ លក់ហើយ» ។«យើងអាចសន្និដ្ឋានថា សកម្មភាពបែបនេះនឹងកើតឡើងភ្លាមៗ ដូចជាការប្រមូលសាកសព ឬ បំណែកដែកដើម្បីលក់យកលុយ» ។
ក្រុមនេះបានចាប់ផ្តើម ដោយធ្វើដំណើរតាមផ្លូវលំចម្ងាយ ៩០០ ម៉ែត្រ ទៅកាន់ទឹកជ្រោះមួយ ប៉ុន្តែ បាននិយាយថា ផ្លូវពោរពេញដោយថ្មបង្កផលពិបាកក្នុងការធ្វើដំណើរ ។នៅពេលពួកគេបានចូលទៅដល់ទន្លេមួយ ពួកគេបានរកឃើញតំបន់មួយពោរពេញដោយពពួកសត្វមានពិស ហើយបានសម្រេចផ្អាកដំណើរ និងវិលត្រឡប់មកវិញ ។សប្តាហ៍នេះ រដ្ឋាភិបាលចិន បានប្រើប្រាស់ក្រុមហ៊ុនសង្កេតការណ៍ Space View ដើម្បីផ្តោតទៅលើតំបន់ព្រៃក្រាសខ្ពស់នេះ ក្នុងគោលបំណងស្វែងរកយន្តហោះនេះ ។ទោះយ៉ាងណា ក្រុមហ៊ុនេះបាននិយាយថា ពុំមានសញ្ញាណាមួយរបស់យន្តហោះបាត់ខ្លួននេះទេ ។ប៉ុន្តែ ក្រុមហ៊ុនក៏បាននិយាយថា មានដុំពពកខ្ពស់មួយគ្របដណ្តប់ ដែលអាចរារាំងពួកគេមើលឃើញតំបន់ទាំងស្រុង ។
អ្នកជំនាញបច្ចេកវិទ្យាលោក Ian Wilson ឥឡូវនេះ កំពុងសង្ឃឹមត្រូវបានគេដឹកទៅកាន់តំបន់នេះ ដែលមានចម្ងាយ ៣ ម៉ៃល៍ ពីទីកន្លែងដែលគាត់បានអះអាងថា គាត់បានកំណត់បានជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនេះ ដោយប្រើ Google Maps ។
គួរបញ្ជាក់ថា យន្តហោះ MH370 បានហោះចេញពីទីក្រុង Kuala Lumpur ហើយកំពុងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដោយមានមនុស្ស ២៣៩ នាក់ នៅលើយន្តហោះ ។ប៉ុន្តែ នៅវេលាម៉ោង ១២ និង ១៤ នាទីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤ យន្តហោះនេះបានបាត់បង់ទងទំនាក់ទំនង នៅជិតកោះភូកេត នៅច្រកម៉ាឡាកា ។
ទាក់ទងនឹងករណីដ៏គួរឲ្យភ្ញាក់ផ្អើលនេះផងដែរ កម្ពុជាក៏បានប្រតិកម្មយ៉ាងលឿន ដោយចាត់ទុករបាយការណ៍នេះថាជា «ព័ត៌មានក្លែងក្លាយ» ប៉ុណ្ណោះ ។ ហើយអ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា ក៏បានប្រាប់ទីភ្ញាក់ងារសារព័ត៌មានស៊ីនហួថា៖ «ពុំមានភស្តុតាង (ព័ត៌មាន ឬ ទិន្នន័យ) ណាមួយ ដើម្បីបញ្ជាក់ថាវាបានជួបគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជានោះទេ» ។
អ្នកនាំពាក្យលោក ស៊ិន ច័ន្ទសេរីវុទ្ថា បាននិយាយថា៖ «ប្រសិនបើព័ត៌មាននេះជាការពិតនោះៗ អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី នឹងធ្វើការអំពាវនាវដល់ពួកយើងហើយ សម្រាប់កិច្ចសហប្រតិបត្តិការ… ប៉ុន្តែ អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី ពុំបានទាក់ទងខាងយើង អំពីបញ្ហានេះទេ ។ លោកក៏បានបន្ថែមថា ពុំមានយន្តហោះណាមួយត្រូវបានរកឃើញនៅក្នុងតំបន់នេះនោះដែរ ៕ (ប្រភព ៖ ksn (dailystar.co.uk)