​ស្ត្រី​សម្រាល​កូនជាង​៤​ពាន់​នាក់ ទទួល​ការឧបត្ថម្ភ​ជិត​២​ពាន់​លាន​រៀល​ពី​បេឡា​ជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2018 ក+ ក-

​ភ្នំពេញ ៖ តាម​របាយការណ៍​រប​ស់ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្ហាញថា គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ដល់​ស្ត្រី​សម្រាលកូន​រួច​ចំនួន ៤.៣៨៧​នាក់ គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ ១.៧៦៥​លាន​រៀល​។​

​សូមបញ្ជាក់ថា ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​សម្រាប់​ស្ត្រី​ជា​កម្មការិនី ទាំង​ក្នុង និង​ក្រៅ​ប្រ័ព​ន្ធ​ពេល​សម្រាលកូន ត្រូវ​អញ្ជើញ​ទៅ​បំពេញបែបបទ​នៅ​ទីស្នាក់ការ ប​.​ស​.​ស ក្នុង​រាជធានី ខេត្ត ក្នុងអំឡុងពេល​យ៉ាងយូរ​៣​ខែ មុនពេល​សម្រាលកូន​។​

​ករណី​សាមីខ្លួន​មិន​បានមក​បំពេញបែបបទ​នៅ ប​.​ស​.​ស គឺ​សាមីជន ឬ​អ្នកតំណាង ត្រូវ​ជូនដំណឹង​ទៅ ប​.​ស​.​ស តាម​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់ ១២ ៨៦ ពេលដែល​សម្រាក​ក្នុង​មូលដ្ឋាន​សុខាភិបាល (​មន្ទីរពេទ្យ​) ដែល​គ្មាន​ភ្នាក់ងារ ប​.​ស​.​ស​៕