ស្លាប់ ៣នាក់ របួសធ្ងនស្រាល ៦នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីម្សិលមិញ
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ នៅទូទាំងកម្ពុជា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ស្រាល ៦នាក់ បង្កការខូចខាតយានយន្តសរុប ៨គ្រឿង ក្នុងនោះមានម៉ូតូ ៦គ្រឿង ។
របាយការខាងលើបញ្ជាក់ថា គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ២លើក ផ្លូវខេត្ត ៣លើក។ដោយឡែក នៅភ្នំពេញចំនួន ២លើក ស្លាប់២នាក់ របួស៥នាក់ នៅខេត្តកំពង់ចាម ១លើក ស្លាប់១នាក់ និងនៅខេត្តស្វាយរៀង ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី១-២៥ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន ២០២លើក បណ្តាលឲ្យមនុស្សស្លាប់ ៩៩នាក់ របួសធ្ងន់ចំនួន ២០១នាក់ និងរបួសស្រាលចំនួន ៦៧នាក់ ៕