រុស្ស៊ី ព្រមាន​ករណី​ដែល​អាមេរិក​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​មិន​រីកសាយ​អាវុធ​នុយ​ក្លេ​អែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 September, 2018 ក+ ក-

 

​រុស្ស៊ី ៖ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី ព្រមាន​ថា ការដកខ្លួន​របស់​ស​ហ​រដ្ឋ​អាមេរិក ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់ ធ្វើ​ឲ្យ​កើតឡើង​នូវ​ការ​គំរាម​ថ្មី​សម្រាប់​ប្រទេសមួយ​ដែល​មិនមែនជា​សមាជិក​សន្ធិសញ្ញា​មិន​រីកសាយ​ភាព​អាវុធ​នុយក្លេអ៊ែរ ។​

នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ មានតែ សហរដ្ឋអាមេរិក មួយ​ប៉ុណ្ណោះ ដែល​មិន​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ក្រៅពីនេះ រុស្ស៊ី ចក្រភព​អង់គ្លេស បារាំង ចិន នៅ​រក្សា​កិច្ចព្រមព្រៀង​នោះ ជាមួយនឹង​ប្រទេស​ហត្ថលេខី​ដទៃទៀត មាន អាល្លឺម៉ង់ និង សហភាព​អឺរ៉ុប ។

​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់ បង្កើតឡើង​ក្នុង​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដោយ​បញ្ចប់​ទណ្ឌកម្មសេដ្ឋកិច្ច​ដាក់​ទៅលើ​ប្រទេស អ៊ីរ៉ង់ ជា​ថ្នូរ​នឹង​ការលះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​លោក ដូ​ណា​ល់ ត្រាំ អះអាងថា កិច្ចព្រមព្រៀង​នោះ មិនអាច​រារាំង អ៊ីរ៉ង់ មិន​ឲ្យ​អភិវឌ្ឍ​អាវុធ​ជា​រៀងរហូត​ឡើយ​៕