ភ្នំពេញ ៖ ថ្លែងនៅក្នុងវេទិកាសន្ទនាដៃគូវិស័យសាធារណៈ និងឯកជន ស្តីពី « ការអភិវឌ្ឍ សាកវប្បកម្ម និងស្វាយចន្ទី » នាសណ្ឋាគារ Raffles Le Royal Phnom Penh នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង ថា សហរដ្ឋអាមេរិក តាមរយៈ USDA (United State Department ofAgriculture) គ្រោងផ្តល់ ជំនួយជាង ២៣លានដុល្លារអាមេរិក សម្រាប់គាំទ្រវិស័យវារីវប្បកម្ម នៅក្នុងប្រទេសកម្ពុជាមានរយៈ ពេល៥ឆ្នាំ ដែលអាចចាប់ផ្តើម ដំណើរការនៅតាមបណ្តាខេត្តមួយចំនួនជាប់នឹងបឹងទន្លេសាប។
លោក វេង សាខុន បញ្ជាក់ថា «ខ្ញុំជួបជាមួយតំណាងរបស់អាមេរិក, សហគមន៍អឺរ៉ុប និង ស្វីសជាដើម ពួកគេសុទ្ធបញ្ជាក់ជំហរថា បន្តជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា គ្មាននរណានិយាយ អំពីការផ្តាច់ជំនួយពីកម្ពុជា ដូចការលើកឡើងរបស់ក្រុមមួយចំនួននោះឡើយ»៕
អាមេរិក គ្រោងផ្តល់ជំនួយជាង២៣លានដុល្លារគាំទ្រវិស័យវារីវប្បកម្មនៅកម្ពុជា