​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​មកពី​១៦​គណបក្សជួបប្រជុំ​លើកដំបូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2018 ក+ ក-

​ភ្នំពេញ ៖ សមាជិក​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​បាន​ជួបប្រជុំ​ផ្ទៃក្នុង​ប្រចាំខែ​របស់ខ្លួន​ជា​លើកដំបូង កាលពី​ថ្ងៃទី​២៧ កញ្ញា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ស្វែងយល់​ពីគ្នា​រវាង​សមាសភាព​ដែល​មកពី​គណបក្ស​ផ្សេងៗ​គ្នា និង​បានលើកឡើង​ពី​បញ្ហា​មួយចំនួន ក្នុងនោះ​ក៏មាន​បញ្ហា​ជម្លោះ ដីធ្លី និង​ការចាក់ដី​លុប​ឆ្នេរសមុទ្រ​ផងដែរ ប៉ុន្តែ​មិនទាន់មាន​ការសម្រេច​បែប​ណា​នៅឡើយ​ទេ​។​

​ជំនួប​ពិភាក្សា​នេះ​ធ្វើឡើង​បន្ទាប់ពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​មួយចំនួន​បាន​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​លើ​បណ្តឹង​ផ្សេងៗ បន្ទាប់ពី​ពួកគេ​បានទទួល​ពី​ពលរដ្ឋ ដើម្បី​ផ្តល់យោបល់ និង​លើកសំណើ​ទៅកាន់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ចាត់វិធានការ​ដោះស្រាយ​។​

​សូមជម្រាបថា ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី ១៦ ខែសីហា​ឆ្នាំ ២០១៨ ដោយមាន​សមាសភាព​ចូលរួម​ពី​គណបក្ស​ចំនួន​១៦ ដែល​មិនមាន អាសនៈ​ក្នុង​សភា ដោយ​ប្រធាន​គណបក្ស​ទាំង​នីមួយៗ ត្រូវ​ផ្តល់​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​៕