ប្រមុខការទូតកម្ពុជា នឹងធ្វើទស្សនកិច្ចនៅតួកគី នាដើមខែតុលា
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសទួកគី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅទីក្រុងអង់ការ៉ា ប្រទេសទួកគី ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែតុលា ខាងមុខនេះ។ នេះបើតាមលិខិតជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ប្រាក់ សុខុន នឹងអញ្ជើញជាអធិបតីក្នុងពិធី ចុះ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ ទំនងអន្តរជាតិនៃក្រសួងការបរទេសកម្ពុជា និងបណ្ឌិតសភាការទូត នៃក្រសួងការបរទេស នៃសាធារណរដ្ឋទួកគីផងដែរ៕