ភ្នំពេញ ៖ រយៈពេល៩ខែ ក្នុងឆ្នាំ២០១៨ នេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន៥.៦៤១ករណី លើគោលដៅចំនួន ៦.២៩៥ករណី ឃាត់ខ្លួនមនុស្ស ១១.២៧៥នាក់ ក្នុង ចំណោមជនសង្ស័យ១៣.៦៩១នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ៤៨៩,៩៦ គីឡូ ក្រាម និង៧៩០កញ្ចប់ កញ្ជាក្រៀម ២៥,៩៦ គីឡូក្រាម កញ្ជាស្រស់ ១៤១.៦៨៣ដើម និងមធ្យោបាយសម្ភារៈ វត្ថុតាងមួយចំនួនទៀត។ នេះបើយោងតាមរបាយការណ៍អនុវត្តផែនការយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ រយៈពេលល៩ខែ ឆ្នាំ២០១៨ ដែលបានផ្សព្វ ផ្សាយនៅក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ក្នុងនោះករណីជួញដូរ ៣.៥៧២ករណី ឃាត់ខ្លួនមនុស្ស៦.៤៩៤នាក់។ ករណីសំយោគ កែច្នៃ ២ករណី ឃាត់ខ្លួន២នាក់។ករណីដាំដុះ ៣០ករណី ឃាត់ខ្លួន៤នាក់ ករណីប្រើប្រាស់២.០៣៧ករណី ឃាត់ខ្លួន ៤. ៧៧៣នាក់។
របាយការណ៍ដដែលបញ្ចាក់ថា រយៈពេល៩ខែ ដើមឆ្នាំ២០១៨ នេះសកម្មភាពបង្ក្រាបករណីធំៗ ដែលលមានសារធាតុញៀនចាប់ពីមួយគីឡូក្រាមឡើង មាន ៤២ករណី ចាប់យកសារធាតុសរុប ៤៦០,៣៥គីឡូក្រាម និងចាប់បានមេក្លោងចំនួន១៦នាក់ ខ្សែរយៈបណ្តាញចំនួន៥៧នាក់ ៕