ភ្នំពេញ ៖ នៅចំពោះមុខអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) ស សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានអះអាងថា កម្ពុជាពិតជាមាន ឆន្ទះពេញលេញក្នុងការបន្តធ្វើការងារជាមួយនឹងងអង្គការសហប្រជាជាតិ ស្តីពីសិទ្ធមនុស្ស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកសំណើចំនួន៣ ទៅកាន់ប្រមុខអង្គការ សហប្រជាជាតិ។ ទី១ពាក់ព័ន្ធទៅនិងការិយាល័យអង្គការសិទ្ធិមនុស្ស របស់អង្គការសហប្រជា ជាតិ នៅកម្ពុជា ដែលគ្រោងនិងចប់កិច្ចព្រមព្រៀងនៅចុងឆ្នាំ២០១៨នេះ សម្តេចបានអនុញ្ញាតឲ្យរយៈពេល២ឆ្នាំទៀត។
ក្នុងខែតុលាខាងមុខនៅពេលដែលសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្សឺណែវ សម្តេចនឹងមានការចុះហត្ថលេខារវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយនិងតំណាងស្នងការសិទ្ធមនុស្ស អង្គការសហប្រជាជាតិ។ ទី២.សម្តេចតេជោនាយករដ្ឋ មន្ត្រី បានលើកពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការសហប្រជាជាតិ ស្តីពីសាលាក្តីខ្មែរក្រហមនៅកម្ពុជា។
ភាពទាំងនោះ ដូចអ្វីដែលកម្ពុជាធ្វើបាន អនុវត្តន៍ពីពេលមុនៗ មានន័យថា នឹងកម្ពុជាបន្តចូលរួមវិភាគទាន លើការចំណាយរបស់មន្ត្រីបុគ្គ លិក កម្ពុជា ដែលធ្វើការនៅសាលាក្តីខ្មែរក្រហម ។ ចំណុចសំខាន់មួយទៀតទី៣ រាជរដ្ឋាភិបាល កម្ពុជា នឹងបន្តចូលរួមឲ្យកាន់តែសំរេចថែមទៀត លើបេសកកម្មនៃការថែរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ ករណីមានប្រទេសផ្សេងទៀត ត្រូវការកងទ័ពមួកខៀវរបស់កម្ពុជា ក្នុងការចូលរួម បំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
អគ្គលេខាធិការអង្គការសប្រជាជាតិ មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាង អង្គការ សហ ប្រជាជាតិ និងកម្ពុជា ក៏ដូចរវាងអង្គការសហប្រជាជាតិ ជាមួយអាស៊ាន គឺពិតជាមានសារៈ សំខាន់ខ្លាំងណាស់។ ឯកឧត្តមបន្តថា អង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិជាមួយកម្ពុជាក៏ដូចរវាងអង្គការសហប្រជាជាតិជាមួយអាស៊ាន។
លោកអគ្គលេខាធិការបានថ្លែងអំណរគុណ ចំពោះសម្តេចតេជោដែលបាន បន្តអាណត្តិនៃមជ្ឈមណ្ឌលសិទ្ធមនុស្ស អង្គការសហប្រជាជាតិ ប្រចាំកម្ពុជារយះពេល២ឆ្នាំ បន្ត ទៀត។ លើចំណុចទី ២ និងទី៣ ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា កម្ពុជាពិតជាមានឆន្ទះ ពិតប្រាកដ ក្នុងការ ជួយដល់អង្គការសហប្រជាជាតិ ពិសេសវត្តមានកងទ័ពមួកខៀវដែលពោរពេញ ទៅដោយវិន័យ និងមានសមត្ថភាពពេញលេញ ក្នុងសកម្មភាពមនុស្សធម៌ និងថែរក្សាសន្តិភាព ក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ៕