ភ្នំពេញ ៖ ជនសង្ស័យដែលជាភេទទី៣ម្នាក់បានធ្វើសកម្មភាពលួចម៉ូតូសេ១២៥ សេរី២០១៦ បានសម្រចយកចេញពីម្តុំច្រមុះជ្រូក ស្ទឹងមានជយ័ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជយ័៣ ខណ្ឌមានជយ័ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែល ម្ចាស់ចាក់សោរចត ទុកនៅមុខហាងស៊ុប៧២ ហើយចូលទៅដេកស្មានតែមានអ្នកអូសម៉ូតូ ចូលក្នុងរក្សា ទុកអោយ។
ក្រោយពេលដែលម្ចាស់ម៉ូតូបានដឹងថា ម៉ូតូរបស់ខ្លួនបាត់ភ្លាមៗ ក៏បានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលស្ទឹងមានជយ័៣។
ក្រោយពេលដែលសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរួចមក កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័៣ បានសហការណ៍ជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័១ បានធ្វើការស្រាវជ្រាវនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ បានឃាត់ ខ្លួនជនសង្ស័យម្នាក់ រួមនិងម៉ូតូជនរងគ្រោះ នៅក្នុងបន្ទប់ជួលជនសង្ស័យនៅចំនុចផ្លូវលំភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័។
សមត្ថកិច្ចបានអោយដឹងថាម្ចាស់ម៉ូតូខាងលើមានឈ្មោះកៀនសុធីអាយុ៣០ឆ្នាំមុខរបរចុងភៅស្នាក់នៅចំនុចបាត់ម៉ូតូខាងលើ
ចំណែកជនសង្ស័យខាងលើមានឈ្មោះ ហ៊ួន ពូក អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅសាកសួរបន្តរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័៣ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌមានជយ័ ដើម្បីកសាងសុំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធិ៕