ចាប់រថយន្ត​ទំនើប​ពាក់​ស្លាក​លេខ ខ​.​ម ដឹកឈើ​ក្រញូង​ជាង​មួយ​តោន​រកម្ចាស់អត់ឃើញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2015 ក+ ក-

​កំពង់ធំ​៖​ថយន្ត​ស៊េរី​ខ្ពស់​ពាក់​ស្លាក​លេខ ខ ម មួយគ្រឿង កាលពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៥ នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ត្រូវ​សមត្ថកិច្ច​ស្ទាក់ចាប់​នៅមុខ​ទីស្នាក់ការ​អាវុធហត្ថ​ស្រុក​បារាយណ៍ ខណៈដែល​រថយន្ត​នេះ ដឹកឈើ​ក្រញូង​ចេញពី​ខេត្តព្រះវិហារ ឆ្ពោះទៅ​ភ្នំពេញ​។​

​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​បាន​បញ្ជាក់ថា រថយន្ត​ទំនើប​ម៉ាក​ធុន​ត្រា ពណ៌​ស ពាក​ស្លាក​លេខ ខ​.​ម មួយគ្រឿង ត្រូវ​ស្ទាក់​ចាប់បាន​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម ករណី​មាន​រថយន្ត​ដឹកឈើ​ក្រញូង​ខុសច្បាប់ ដែល​ពាក់​ផ្លាកលេខ ខេមរភូមិន្ទ ២-៤១៨៨ ដែលមាន​បិត​លោ​ហ្គោ​អគ្គបញ្ជាការ ពល​ធំ​លេខ​អន្តរាគមន៍​លេខ​៣ នៅជាប់​នឹង​ទ្វារ​រថយន្ត ។​ប​ន្ចា​ប់​ពី​ឃើញ កំលាំង​សមត្ថកិច្ច​ដេញ​ស្ទាក់ចាប់ អ្នកបើកបរ ក៏​បើកទ្វា​រថយន្ត​ចុះ​រត់​បាត់ ដោយ​សុវត្ថិភាព ទុក​ឲ្យ​រថយន្ត​ដែល​មិនទាន់​ពន្លត់​ម៉ាស៊ីន រត់​ទៅបុក រថយន្ត​១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ខូចខាត​ផ្នែក​ខាងមុខ តែ​មិនមាន​មនុស្ស គ្រោះថ្នាក់​ឡើយ​។​ឈើ​ប្រណីត​ដែល​បាន​ឃាត់ទុក​មាន​ទំងន់ ១២៧៣​គឺ​ឡូ​ក្រាម​។​

​ម​ន្រី​មូលដ្ឋាន​បាន​និយាយថា រថយន្ត​១​គ្រឿង​ដែល​ពាក់​ស្លាក​លេខ ខ​.​ម ២-៤១៨៨ នេះ គេ​ធ្លាប់​ឃើញ​ធ្វើ​សកម្មភាព​ដឹកឈើ​ញឹកញាប់​ណាស់ មិន​ថា​ពេលយប់ ឬ​ថ្ងៃ​នោះទេ​ប៉ុន្តែ​មិនដែល​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ឃាត់​ឡើយ ទំនងជា​ខ្លាច​បាត់​មុខតំណែង និង​យសស័ក្តិ ទើបតែ​ថ្ងៃនេះ​ត្រូវ​សមត្ថកិច្ច​នាំគ្នា​ឃាត់​ចាប់​ម្តង​។​

​ទោះជា​យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​បាន​រិះគន់ថា សមត្ថកិច្ច​គ្មាន​ចេតនា​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ទំនើប​ដែល​ដឹកឈើ​ល្មើស​នោះទេ បើ​មាន​ឆ​ន្ទះ​គឺ​ឃាត់​បាន​ភ្លាមៗ ព្រោះ​គ្មាន​តៃកុង​ណា​រត់លឿន​ជាង​ឡាន​នោះទេ​។រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណម្ចាស់ ឈើនៅឡើយទេ៕ ម៉ានរិន្ន

3214
28751