ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើង ថា ចាប់ពីពេលនេះតទៅ មិនអនុញ្ញាឲ្យឡានធំ ចេញ-ចូលរាជធានីភ្នំពេញពេលថ្ងៃទៀតទេ ហើយក៏លែងឱ្យមានការកំណត់ម៉ោងនេះ ម៉ោងនោះចេញ ចូលក្រុងដូចមុនទៀតដែរ និងលុបបំបាត់មិនឲ្យមានប័ណ្ណអនុញ្ញាតចេញ-ចូលរាជធានីប្រភេទA B និង C នោះទៀតផង។ លោកថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ដ្រីរាជការចំណុះសាលាខណ្ឌចំការមន និងសង្កាត់ កាលពីថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៨ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា កន្លងមកនេះ រថយន្តចេញចូលរាជធានីភ្នំពេញ បានតាម ចិត្ត អោយតែមានប័ណ្ណអនុញ្ញាតចេញ-ចូលក្រុង ប្រភេទA B និង C ដែលជាហេតុបង្កឱ្យមានគ្រោះ ថ្នាក់ និងការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញយ៉ាងខ្លាំង។ ឯ.ឧ. បន្ដថា បញ្ហាប័ណ្ណអនុញ្ញាត ចេញ-ចូលក្រុង ប្រភេទ A, B និង C នេះ គេអាច កូពី បានយ៉ាងស្រួល ដោយគ្មានសមត្ថកិច្ចណាយកមកពិនិត្យ ថាពិត ឬមិនពិតនោះ ដូច្នេះចាប់ពីពេលនេះតទៅឬថយន្តធុនធំ នឹងបិទមិនឲ្យចេញ ចូលក្រុង ទៀតឡើយ៕