ភ្នំពេញ ៖ តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសក្នុងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤.០២៦គ្រឿង រកឃើញ ល្មើស ច្បាប់ ១.១១៩គ្រឿង ក្នុងនោះម៉ូតូ៩០% អប់រំ១៤៩គ្រឿង និងផាកពិន័យ ៩៧០គ្រឿង។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួកសុវត្ថិភាព និងកញ្ចក់ នៅថ្ងៃ ទី ៣០ ខែ កញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន ១.៦៨៩គ្រឿង, អប់រំម្ចាស់ចំនួន ១០៥គ្រឿង និងផាក ពិន័យ ២៦៨គ្រឿង។
ចំពោះលទ្ធផល នៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញានេះ ការត្រួតពិនិត្យយានយន្តបានចំនួន ១០៤.៥៨០គ្រឿង រកឃើញយានយន្តល្មើស ២២.៨៣២ ក្នុងនោះម៉ូតូ ៧៨% ធ្វើការអប់ម្ចាស់ចំនួន ៧.០៦៩ និងផាកពិន័យ ១៥.៧៦៣គ្រឿង៕