សំបុត្រទស្សនាការប្រកួតរវាងកម្ពុជា និងទីម័រ ចាប់ផ្ដើមលក់ព្រឹកនេះ
ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នេះ បានឲ្យដឹងថា សំបុត្រចូលទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយ ទីម័រខាងកើត បានចាប់ផ្ដើមលក់ហើយ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នេះ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៦ល្ងាច ក្នុង ថ្ងៃដដែល នៅបញ្ជរមុខពហុកីឡដ្ឋានជាតិអូឡាំពិក នារាជធានីភ្នំពេញ ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ពីតម្លៃសំបុត្រ រួមមាន សំបុត្រសម្រាប់កៅអីធម្មតាថ្លៃ ៥.០០០រៀល និងសម្រាប់កៅអីពិសេសមានតម្លៃ ១០.០០០រៀល។
សូមជម្រាបថា ការប្រកួតសម្រាប់ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វារទទួលភ្ញៀវ ទីម័រខាង កើត នាថ្ងៃទី១២ ខែតុលា នេះ មុនជួបក្រុមជម្រើសរបស់សិង្ហបុរី នៅថ្ងៃទី១៦ ខែតុលា ក្នុងជំនួបមិត្តភាពត្រៀម Suzuki Cup នាពេលខាងមុខ៕