​វិមាន​ឈ្នះ​-​ឈ្នះ និម្មិត​រូប​នៃ​សុខសន្តិភាព​កម្ពុជា នឹង​សម្ភោ​ធ​នៅ​ចុងខែ​ធ្នូ ឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2018 ក+ ក-

​ភ្នំពេញ ៖ តាម​ការគ្រោងទុក វិមាន​ឈ្នះ​-​ឈ្នះ ដែលជា​និម្មិត​រូប​នៃ​សុខសន្តិភាព​នៅ​កម្ពុជា និង​សម្ភោ​ធ ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ចុងឆ្នាំ​២០១៨ ។ តាម​កិច្ចប្រជុំ​របស់រ​ដ្ធ​បាល​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា បាន​ពិភាក្សា​ស្តីពី​ការត្រៀម​កម្លាំង​រៀបចំ​គ្រប់ផ្នែក​ជំនាញ ដើម្បី​ឈាន ទៅ​ប្រារព្ធ​ពិធី​សម្ភោ​ធ​វិមាន​ឈ្នះ​-​ឈ្នះ នាពេលខាងមុខ​អោយបាន​ល្អប្រសើរ​។​

​សូម​រំឭកថា វិមាន​ឈ្នះ​-​ឈ្នះ ដែល​រៀបចំ​កសាងឡើង​ដោយ​ក្រសួងការពារជាតិ បាន​ចាប់ ផ្តើម​សាងសង់ឡើង កាលពី​ខែកុម្ភៈ ឆ្នាំ ២០១៦ លើ​ទំហំ​ផ្ទៃដី ៨​ហិកតា ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ វិមាន​ឈ្នះ ឈ្នះ គឺជា​និម្មិត​រូប នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​ស្ថាបនិក​សន្តិភាព តែមួយគត់ និង​ជា​អ្នក​ពន្លត់ ភ្លើងសង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា​៕