ភ្នំពេញ ៖មន្ត្រីកម្ពុជា និងសាធារណរដ្ឋឆេក ទទួលបន្ទុកផ្នែកឧស្សាហកម្មរ៉ែ នៅថ្ងៃទី១ ខែតុលា បានសម្រេចបង្កើតក្រុមការងាររួមមួយ សម្រាប់កិច្ចការពង្រឹងការផ្លាស់ប្តូរព័ត៌មាន លើគោលដៅបង្កើនកិច្ចសហការទ្វេភាគីក្នុងវិស័យរ៉ែ។
ក្រុមការងារមួយដែលត្រូវបានបង្កើតឡើងនេះ គឺបន្ទាប់ពីមន្ដ្រីរបស់ប្រទេសទាំងពីរបានជួបគ្នា និងពិភាក្សានៅក្នុងសិក្ខាសាលាកម្ពុជា និងឆេក អំពីការរុករករ៉ែ និងការស្រាវជ្រាវភូមិសាស្ដ្រ ដែលបានដឹកនាំដោយលោកឯកអគ្គរាជទូតនៃសាធារណរដ្ឋឆេក ប្រចាំកម្ពុជា និងលោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ។
គួរជម្រាបថា មានក្រុមហ៊ុន៣ មកពីសាធារណរដ្ឋឆេក បានចូលរួមក្នុងកិច្ចការ គឺក្រុមហ៊ុនមានឯកទេសខាងការរុករករ៉ែ ប្រឹក្សាយោបល់សម្រាប់ការអាជីវកម្មរុករករ៉ែ និងក្រុមហ៊ុនលក់
ឧបករណ៍សម្រាប់វិស័យរុករករ៉ែ៕