នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ អ្នកទោសជាង៣០០នាក់ នឹងត្រូវស្នើលើកលែង និងបន្ធូរបន្ថយទោស ដោយផ្អែកលើគោលការណ៍ច្បាប់ និងមនុស្សធម៌។ បញ្ជីឈ្មោះអ្នកទោសទាំងនោះ កំពុងស្ថិតនៅក្នុងដៃរបស់គណៈកម្មការពិនិត្យ មុនដាក់ឲ្យនាយករដ្ឋមន្ត្រីសម្រេច។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា បច្ចុប្បន្នបញ្ជីឈ្មោះអ្នកទោសចំនួន ៣១៩នាក់ ក្នុងនោះមានស្ត្រីប្រមាណជា១០០នាក់ កំពុងស្ថិតនៅក្នុងដៃរបស់គណៈកម្មការជាតិ ដើម្បីពិនិត្យមើល មុននឹងបញ្ជូនទៅឲ្យនាយករដ្ឋមន្ត្រីសម្រេច។ បន្ទាប់មក នាយករដ្ឋមន្ត្រី នឹងស្នើទៅកាន់ព្រះមហាក្សត្រ ដើម្បីសុំលើកលែងទោស។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេចនឹងស្នើឲ្យមានការលើកលែងទោសជាទ្រង់ទ្រាយធំមួយ បន្ថែមលើកម្មវិធីលើកលែងទោសប្រចាំឆ្នាំ ដូចជា នៅពេលភ្ជុំបិណ្ឌ បុណ្យឯករាជ្យជាតិ និងនៅពេលប្រារព្ធខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាជាដើម៕
អ្នកទោសចំនួន៣០០នាក់ត្រូវបានដាក់ស្នើដោះលែងទៅសម្តេចតេជោដើម្បីពិនិត្យ