ក្រសួងបរិស្ថាន នឹងជជែកជាមួយ GMAC លើការប្រមូលកាកសំណល់យឺតយ៉ាវ
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងអះអាងថា ក្រសួងនឹងពិនិត្យលិខិតស្នើសុំរបស់ GMAC ជុំវិញករណីកាកសំណល់ឧស្សាហកម្ម ខណៈដែល GMAC ស្នើសុំជួប ពិភាក្សាជាមួយក្រសួងដើម្បីរកដំណោះស្រាយលើការប្រមូលកាកសំណល់ឧស្សាហកម្មនៅតាមរោងចក្រនានា ដែលមានការយឺតយ៉ាវនាពេលកន្លងមក។
សូមជម្រាបថា កាលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំនេះ សមាគមរោងចក្រកាត់ដេរកម្ពុជា ( GMAC ) បានស្នើសុំឲ្យរដ្ឋមន្ត្រីបរិស្ថានរៀបចំការជួបពិភាក្សាគ្នាត្រីភាគីរវាងក្រសួងបរិស្ថាន សមាគមរោង ចក្រកាត់ដេរនៅកម្ពុជា និងក្រុមហ៊ុនប្រមូលសំរាមSarom Trading Co.,Ltd ដោយសមាគមរោង ចក្រ បានអះអាងថា ក្រុមហ៊ុននេះ ប្រមូលសំរាមពុំមានប្រសិទ្ធភាពដូចការកំណត់ ដោយយឺតយ៉ាវទាំងការប្រមូល និងប្រមូលមិនគ្រប់តាមការកំណត់ក្នុងមួយខែៗ៕