ភ្នំពេញ ៖ នៅខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះគ្រោះថ្នាក់ចរាចរផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ២៥០ លើក បណ្តាលឲ្យស្លាប់ ១៣១ នាក់ និងរបួស ៣៣២ នាក់។ បើធៀបនឹងខែសីហា ឆ្នាំ២០១៨ គឺគ្រោះថ្នាក់ចរាចរនៅខែកញ្ញា កើនឡើងទាំងចំនួនគ្រោះថ្នាក់ កើនទាំងចំនួនអ្នកស្លាប់ និងរបួស។ នេះបើតាមរបាយការណ៍របស់ប៉ូលិសនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ដោយឡែករយៈពេល៩ខែសម្លាប់មនុស្ស ១.៣១៣ នាក់ របួស ៣.៤២៧នាក់។
ក្នុងចំណោមអ្នកស្លាប់ ១៣១ នាក់ មានអ្នកស្លាប់១១៥ នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ។ ចំណែកមូលហេតុគ្រោះថ្នាក់ នៅខែកញ្ញា បង្កឡើងច្រើនជាងគេ ដោយការសារការបើកបរលឿន លើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ប្រជែង ស្រវឹង កត្តាយានយន្ត និងងងុយដេក។ចំណែករាជធានីខេត្ត ដែលគ្រោះថ្នាក់ នៅភ្នំពេញ ខេត្តព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ ស្វាយរៀង បន្ទាយមានជ័យ កំពត តាកែវ និងខេត្តពោធិ៍សាត់៕