៩ខែដើមឆ្នាំនេះ កម្ពុជារកចំណូលបានជាង ៨៥លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
ភ្នំពេញ ៖ រយៈពេល៩ខែ ដើមឆ្នាំ ២០១៨ នេះ គ្រឹះស្ថានអង្គរ រកចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួនជាង ៨៥លានដុល្លារអាមេរិក។
យោងតាមសេចក្តីជូនដំណឹងដែលចុះផ្សាយនៅថ្ងៃទី១ ខែតុលា ភ្ញៀវទេសចរបរទេសដែលបានមកទស្សនាខេត្តសៀមរាប និងបានចូលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ជិត២លាននាក់ កើនឡើងជាង ៨ភាគរយ គិតជាចំណូលថវិកាប្រមាណជាង ៨៥លានដុល្លារ (៨៥,៥៧៩,៥២៣ដុល្លារ) កើនឡើងជាង ១៣ភាគរយ។
ជាមួយគ្នានេះដែរ ក្នុងរយៈពេលដូចគ្នានេះ ទឹកប្រាក់ដែលបានឧបត្ថម្ភចូលទៅមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា មានចំនួនសរុបចំនួនជិត ៤លានដុល្លារ (៣,៨០៣,១៣៨ដុល្លារ)៕