ចាប់​ទេសចរ​បរទេស​៣​នាក់​ដែល​ថតរូប​ស្រាត​នៅ​ប្រាសាទ តាព្រហ្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2015 ក+ ក-

​សៀម​រា​ប៖អ្នកទេសចរ​បរទេស​ចំនួន ៣​នាក់​ជាថ្មីទៀត ត្រូវបាន​អាជ្ញា​ធរអប្សរា​ឃាត់ខ្លួន​ពេល​កំពុង​ថតរូប​អាក្រាត​កាយ​នៅក្នុង​តំបន់​ប្រាសាទ​បុរាណកាល​ពីថ្ងៃ ទី​១០ ខែឧសភា កន្លងទៅ​។​

លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១១ ខែឧសភា ថា កម្លាំង​របស់​អាជ្ញាធរ​អប្សរា បាន​ចាប់ខ្លួន​ស្ត្រី​អ្នកទេសចរ​បរទេស​ម្នាក់ និង​ប្រុស ២​នាក់ ដែល​បាន​ថតរូប​អាក្រាតកាយ​នៅក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​១០ ខែឧសភា កន្លងទៅ គឺ​ជនជាតិ​អ៊ីតាលី​ម្នាក់ ជនជាតិ​ហុ​ឡង់​ដ៍ ម្នាក់ និង​អា​ហ្ស​ង់​ទីន​ម្នាក់​។​

នេះ​ជា​លើក​ទី​៣​ហើយ ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ទេសចរ​បរទេស​ពាក់ព័ន្ធ​នឹង​ការថតរូប អាក្រាតកាយ នៅក្នុង​តំបន់​ប្រាសាទបុរាណ​នៃ​ខេត្តសៀមរាប​។ កាលពី ៣-៤​ខែ​មុន សមត្ថ​ផ​កិច្ច​ធ្លាប់បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​បារាំង ២​រូប និង​ស្ត្រី​ជនជាតិ​អាមេរិកាំង ២​រូប ពាក់ព័ន្ធ​នឹង​ការថតរូប​អាក្រាត​នៅក្នុង​តំបន់​ប្រាសាទបុរាណ​ដែរ​៕

ឆឹេរ