ភ្នំពេញ ៖ លោក កៅ គឹមហួន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា និងសហរដ្ឋអាមេរិក កំពុងបន្តការពិភាក្សាលើបញ្ហារុករកអដ្ឋិធាតុសាកសពទាហានអាមេរិកដែលបាត់បង់ជីវិតនៅលើទឹកដីកម្ពុជា រួមជាមួយការពិភាក្សាលើការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខែ្មរដែលកំពុងជាប់ពន្ធនា គារនៅទឹកដីអាមេរិក ដែលអាមេរិកគ្រោងបញ្ជូនមកកម្ពុជាវិញ ។ លោក កៅ គឹមហួន បានថ្លែងយ៉ាងដូច្នេះ នៅក្រោយការវិលត្រឡប់ពីសហអាមេរិករបស់ប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែតុលា។
លោក បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងលោក Alexander Feldman ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក ទទួលបន្ទុកអាស៊ាន បានជួបពិភាក្សាលើកិច្ចការជាច្រើន ពិសេសការរុករកអដ្ឋិធាតុសពទាហានអាមេរិក ដែលបាត់បង់ជីវិតនៅលើទឹកដីកម្ពុជាក្នុង សម័យ សង្គ្រាមរួមនិងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខែ្មរដែលមានទោសនៅសហរដ្ឋអាមេរិកផងដែរ៕