ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯ.ឧ. ហង់ ជួនណារ៉ុន បានថ្លែងថា នៅថ្ងៃទី៥ ខែតុលា នេះ ក្រសួងនឹងរៀបចំប្រារព្ធទិវាគ្រូបង្រៀននៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមជាអធិបតី ពីសម្តេចនាយករដ្ឋមន្ត្រី ក្នុងនោះ បានជ្រើសរើសយកគ្រូបង្រៀនចំនួន១០រូប ដែលបង្រៀនសិស្សប្រឡងជាប់បាននិទ្ទេស A ដើម្បីទទួលយកពានរង្វាន់ជ័យលាភី និងនាយកសាលាដែលមានសិស្សទទួលបាននិទ្ទេស A ច្រើនជាងគេ ក៏ចូលរួមទទួលផងដែរ។
គួរជម្រាបថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏នឹងប្រារព្ធទិវាគ្រូបង្រៀននៅទីលានប្រជា ធិបតេយ្យ ហើយក៏មានការហែរក្បួនដាក់ញ្ញត្តិនៅក្រសួងអប់រំ និងខុទ្ទកាល័យនាយករដ្ឋន្ត្រីផងដែរ។ យ៉ាងណាក៏ដោយ សាលារាជធានីភ្នំពេញបានអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រារព្ធ ទិវាគ្រូបង្រៀន តែនៅទីលានប្រជាធិបតេយ្យប៉ុណ្ណោះ គឺមិនអនុញ្ញាតឲ្យធ្វើនៅសួនច្បារមុខវត្តភ្នំនោះ ទេ៕