ភ្លៀងបន្តធ្លាក់នៅទូទាំងកម្ពុជា រហូតដល់ថ្ងៃទី៧ ខែតុលា
ភ្នំពេញ ៖ កម្ពុជា ភ្លៀងនឹងបន្តធ្លាក់នៅទូទាំងប្រទេស ដែលអាចប៉ះពាល់ដល់តំបន់មួយចំនួន ពិសេស តំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប ប្រឈមនឹងមានជំនន់ទឹកភ្លៀង។ នេះបើតាមការ ព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ។
ការព្យាករ បានបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី១ រហូតដល់ទី៧ ខែតុលា ឆ្នាំ២០១៨ អាកាសធាតុនៅកម្ពុជានឹងមានស្ថានភាពប្រែប្រួលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ក្នុងក្របខណ្ឌទូទាំងប្រទេស។
ក្រសួងធនធានទឹក ក៏បានអំពាវនាវផងដែរ ឱ្យបង្កើនការប្រុងប្រយ័ត្ន តំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប ដែលអាចមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា នឹងអាចបង្កជាជំនន់ទឹកភ្លៀង៕