មណ្ឌលគិរី ៖ គណៈកម្មការជំនាញរុករកអដ្ឋិធាតុ រវាងខេត្តមណ្ឌលគិរី(កម្ពុជា) ខេត្តដាក់ឡាក់(វៀតណាម) នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ បានជួបប្រជុំពិភាក្សាគ្នា ស្តីពីការជីកគាស់រុករក និងធ្វើមាតុ ភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និង ជំនាញការវៀតណាម ដែលបានពលីក្នុងសម័យ សង្គ្រាម នៅកម្ពុជា ដែលបានចាប់ផ្តើមនៅរដូវប្រាំង ឆ្នាំ២០១៨ និងឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំដែលរៀបចំនៅសាលប្រជុំសាលាខេត្ត មណ្ឌលគិរី កាលពីថ្ងៃទី៣ ខែតុលា នេះ ភាគីទាំងពីរបានធ្វើការពិភាក្សា និងឯកភាពអំពីកិច្ចសហប្រតិបត្តិការនារដូវប្រាំង ២០១៨ ២០១៩ នឹងបន្តរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាម នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ដោយចាប់ផ្តើមពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នេះតទៅ រហូតដល់ចុងខែឧសភា ឆ្នាំ២០១៩៕