២​ថ្ងៃ​ដំបូង មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មីជាង ១​ម៉ឺន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2018 ក+ ក-

 

​ភ្នំពេញ ៖ រយៈពេល ២​ថ្ងៃ​ដំបូង​នៃការចុះឈ្មោះបោះឆ្នោត គិត​ត្រឹម​ម៉ោង ៦​ល្ងាច ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ មាន​ចំនួន​អ្នក​ចុះ ឈ្មោះ​បោះឆ្នោត​ថ្មី ១០.២៦១​នាក់ ដែល​ស្មើនឹង​ជាង ២% នៃ​ចំនួន​ប្រជាពលរដ្ឋ​ត្រូវ​ចុះឈ្មោះ​ថ្មី​ក្នុង ឆ្នាំនេះ​។

​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ គ​.​ជ​.​ប​. បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត រួសរាន់​ទៅ​ចុះឈ្មោះ​នៅតាម​ឃុំ សង្កាត់​របស់ខ្លួន ព្រោះ​នៅសល់​ពេល​តែ ១៥​ថ្ងៃ​ទៀត​ទេ​។

​សូមបញ្ជាក់ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ បានចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១ ខែតុលា និង​បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ខាងមុខ​។ តាម​ផែនការ ចំនួន​ប្រជាពលរដ្ឋ ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី គឺមាន​ជិត ៤៩​ម៉ឺន​នាក់ ខណៈ​ចំនួន​ប្រជាពលរដ្ឋ ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ គឺមាន​ជាង ៨,៣​លាន​នាក់​៕