ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅចូលរួមជំនួបថ្នាក់ដឹកនាំអាស៊ាន នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨ នេះ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។
បន្ទាប់ពីជំនួបកំពូលអាស៊ាន នេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោក Petteri Orpo ប្រធានកិច្ចប្រជុំប្រចាំឆ្នាំ លោកជំទាវ Christine Lagarde អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ និងលោក Jim Yong Kim ប្រធានធនាគារពិភពលោក អញ្ជើញជាភ្ញៀវកិត្តិយសពិសេស នៅក្នុងពិធីកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ នៅថ្ងៃទី ១២ ខែ តុលា ផងដែរ។
សូមជម្រាបថា ជំនួបថ្នាក់ដឹកនាំអាស៊ាននេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព និងភាពជោគជ័យក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក» ស្របជាមួយនឹងកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាអភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ឆ្នាំ២០១៨៕