ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយយាងមកដល់កម្ពុជាហើយ
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្សិយ សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានយាងមកដល់រាជធានីភ្នំពេញវិញហើយ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ នេះ បន្ទាប់ពីគង់ពិនិត្យព្រះរាជសុខភាពនៅទីនោះ រយៈពេល១ខែកន្លងមក តាមកាលកំណត់របស់ពេទ្យនៅទីក្រុងប៉េកាំង ប្រទេសចិន។
អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមមាន
សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្ត្រីស្តីទី រួមទាំងឥស្សរជនជាច្រើនរូបទៀត៕
(រូបពីទំព័រហ្វេសបុក Royal du Cambodge)