ក្រសួងព្រមានការប្រើប្រាស់ពលកម្មដោយបង្ខំ និងពលកម្មកុមារ
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្នុងករណីក្រុមអធិការកិច្ចការងាររបស់ក្រសួងរកឃើញនូវកំហុសឆ្គងនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន សិប្បកម្មផលិតឥដ្ឋ និងអាជីវកម្មនានា លើការប្រើប្រាស់ការងារដោយបង្ខំ និងពលកម្មកុមារក្តី ក្រសួងនឹងធ្វើការផាកពិន័យ និងចាត់វិធានការតាមផ្លូវច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រួសងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី អ៊ិត សំហេង បានណែនាំចំនួនបីចំណុចជាសំខាន់ សូមអានខ្លឹមសាររួមដូចខាងក្រោម ៖