ស្ត្រីម្នាក់ដឹកឈើឲ្យឧកញ៉ា គង់ ក្រឹង ដួលម៉ូតូឈើសង្កត់បែកក្បាលស្លាប់
ខេត្តក្រចេះ ៖ ស្ត្រីម្នាក់ ដែលប្រកបរបរដឹកឈើធំៗតាមម៉ូតូ បានស្លាប់យ៉ាងអាណោចអធ័ម ពេលដែលខ្លួន កំពុងជិះម៉ូតូដឹកឈើ យកទៅឲ្យឧកញ៉ា គង់ ក្រឹង នៅស្រុកស្នួល ខេត្តក្រចេះ សម្រាប់ដឹកចេញទៅវៀតណាម ប៉ុន្តែបានពាក់កណ្ដាលផ្លូវ បែរជាដួលកិនក្បាលខ្លួនឯង ស្លាប់ នៅនឹងកន្លែង ត្រង់ចំណុចជិតក្រុមហ៊ុន ប៊ិញហ្វឿក១ ស្ថិតនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីម៉ោង៧ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។
ជនរងគ្រោះជាស្ដ្រី អាយុប្រហែល៤៥ឆ្នាំ រស់នៅ ឃុំ២ធ្នូ ស្រុកស្នួលខេត្ត ក្រចេះ។ នេះមិនមែនជាលើកទី១ទេ ដែលអ្នករកស៊ីដឹកឈើ បានស្លាប់ដោយសារ តែដួលម៉ូតូ ហើយត្រូវឈើសង្កត់ពីលើស្លាប់ដូចករណីស្ត្រីខាងលើនេះ៕ ដោយ ៖ ប៊ុនលី
លោក ឧកញ៉ា គង់ ក្រឹង