ភ្នំពេញ ៖ សំណុំរឿងមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ ដែលបានបាញ់ត្រូវជើងស្តាំប្រជាការពារម្នាក់ ឱ្យរបួសធ្ងន់ នៅទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវបានបញ្ជូនទៅដល់សាលាដំបូង រាជធានីភ្នំពេញ ហើយ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នេះ ។
មន្ត្រីអាវុធហត្ថរូបនេះឈ្មោះ ឡាយ អ៊ីងឃីង អាយុ ២៧ឆ្នាំ អាសយដ្ឋាននៅភូមិ គង្គារផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។ ចំណែកជនរង គ្រោះឈ្មោះ លី រតនៈ អាយុ៣៩ឆ្នាំ មុខរបរ ជាប្រជាការពារ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូ ម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
សូមរំលឹកថា ពេលរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ មន្ត្រីប៉េអឹមរូបនេះ បានបាញ់ជាច្រើនគ្រាប់ ខណៈសមត្ថកិច្ចសង្កាត់ទួលសង្កែ និងខណ្ឌឫស្សីកែវ កំពុងបង្ក្រាបក្រុម ក្មេងទំនើងឈ្លោះប្រកែកគ្នា បណ្តាលឲ្យគ្រាប់កាំភ្លើងខ្ទាតទៅត្រូវជើងស្តាំរបស់កម្លាំងប្រជាការពារ ម្នាក់ រងរបួសធ្ងន់តែម្តង៕