ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នេះ កម្ពុជា បានប្រារព្ធខួប៦ឆ្នាំ នៃការយាងសោយទិវង្គត របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម ស៊ីហនុ ព្រះបរមរតនកោដ្ឋ។ ព្រះរាជពិធីនេះ បាន ប្រព្រឹត្តទៅចាប់ពីម៉ោង ៧កន្លះព្រឹក តទៅ នាសួនច្បារខាងកើត វិមានឯករាជ្យ។
បើតាមផែនការណែនាំ ក្រសួងព្រះបរមរាជវាំង ត្រូវរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះ ករុណា «ព្រះបរមរតនកោដ្ឋ» តាមប្រពៃណីជាតិ និងសាសនា។ ចំណែកនៅតាមវត្តអារាមនានានៅ ទូទាំងប្រទេស ត្រូវរៀបចំព្រះរាជពិធីគោរព និងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» និងដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ របស់ព្រះករុណាផងដែរ។
ដោយឡែក វិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ត្រូវផ្សព្វផ្សាយអំពីព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព និងស្នាព្រះហស្តរបស់ព្រះករុណា «ព្រះបរមរតនកោដ្ឋ»ឲ្យបានទូលំទូលាយ៕