ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំប្រតិភូជាន់ខ្ពស់ទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM)លើកទី១២ដែលរៀបចំនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែតុលា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប(ASEM) លើកទី១២ នេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ«អឺរ៉ុប និងអាស៊ី៖ ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល» ក្នុងបំណងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ី និងអឺរ៉ុប។
ក្នុងឱកាសស្នាក់នៅប្រទេសបែលហ្ស៊ិក សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគីជាច្រើដូចជា ជំនួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី, នាយករដ្ឋមន្ត្រីនៃប្រទេសហុងហ្គ្រី,នាយករដ្ឋមន្ត្រីន័រ វេស, នាយករដ្ឋមន្ត្រីនៃប្រទេសឆែក និងក៏មានការជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខ្មែរ និងសិស្ស និស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសបែលហ្ស៊ិកផងដែរ៕