កម្ពុជា យល់ព្រមឲ្យអាមេរិកបន្តរុករកអដ្ឋធាតុទាហានបាត់ខ្លួន ឡើងវិញ
ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ដ្រីតេជោ ហ៊ុន សែន យល់ព្រមឲ្យអាមេរិកបន្តរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជាឡើងវិញ។
បើតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១២ ខែតុលា ផ្ញើជូនសមាជិកព្រឺទ្ធសភាអាមេរិក និងតំណាងរាស្ត្រអាមេរិក បានពន្យល់ថា ការសម្រេចនេះ ជាការឆ្លើយតបក្នុងស្មារតី«មេត្តា ករុណា» ចំពោះសំណើរបស់សមាជិកព្រឹទ្ធសភាអាមេរិក និងតំណាងរាស្ត្រអាមេរិក ព្រមទាំងអង្គការពាក់ព័ន្ធដទៃទៀតនៅសហរដ្ឋអាមេរិក។
សូមជម្រាបថា ក្នុងអំឡុងសង្គ្រាមនៅកម្ពុជា មានទាហានអាមេរិកចំនួន ៩០នាក់ ដែលបាន បាត់ខ្លួននៅកម្ពុជា ហើយរហូតមកទល់ពេលនេះ នៅសល់អដ្ឋិធាតុទាហានអាមេរិក៤៩នាក់ទៀត ដែលមិនទាន់រកឃើញនៅឡើយ៕