រយៈពេល១៤ថ្ងៃមានពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជិត ១៦ម៉ឺននាក់
ភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះបានឱ្យដឹងថា រយៈពេល១៤ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ មានប្រជាពលរដ្ឋមកចុះឈ្មោះថ្មីចំនួន១៥៩.៤៤៥នាក់ ហើយប្រជាពលរដ្ឋដែលបានលុបចេញពីបញ្ជីមានចំនួន ២៧.៤៤៩នាក់ ចំណែក ប្រជា ពលរដ្ឋដែលបានកែតម្រូវទិន្នន័យមានចំនួន១.១៤៦នាក់។
គ.ជ.ប ក៏បានក្រើនរំឭកប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ឬចង់កែតម្រូវទិន្នន័យណាមួយ នៅក្នុងបញ្ជីបោះឆ្នោត ត្រូវមកដោះស្រាយការងារនេះ ឱ្យបានរួសរាន់ ពីព្រោះការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨នេះ នៅសល់រយៈពេលតែ៤ថ្ងៃទៀតប៉ុណ្ណោះ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ៖