ទ័ពមួកខៀវកម្ពុជាជាង២០០នាក់ នឹងទៅអាហ្វ្រិកកណ្តាល នាចុងខែវិច្ឆិកា
ភ្នំពេញ ៖ កម្ពុជា នឹងបញ្ជូនកងកម្លាំងមួកខៀវជាង២០០នាក់ បន្ថែមទៀតក្នុងបេសកកម្មសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល នាអំឡុងចុងខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ដើម្បីផ្លាស់ជើងកងវិស្វកម្មចាស់ដែលកំពុងបំពេញបេសកកម្មនៅទីនោះ។
កញ្ញា កុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាត គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃច័ន្ទនេះ ថា ការបញ្ជូនកងទ័ពមួកខៀវទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល ក្រោយពីមានការស្នើសុំរបស់អង្គការសហប្រជាជាតិ៕