ភ្នំពេញ៖ព្រះមហាក្សត្រខ្មែរបានឡាយ ព្រះហស្ថលេខាលើព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ពីទីប្រឹក្សារាជរដ្ឋាភិបាល ហើយកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥កន្លងមកនេះ។
ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ នាយកក្រុមហ៊ុន AZ Distribution Co., Ltd និងជាម្ចាស់កម្មសិទ្ធិកន្លែងថ្លឹងរថយន្តយកលុយលើកំណត់ផ្លូវជាតិលេខ៤ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែងពីទីប្រឹក្សារាជរដ្ឋាភិបាលដែលមានឋានៈស្មើរដ្ឋមន្ត្រីហើយ។
គួររំលឹកថា ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ នាយកក្រុមហ៊ុន AZ Distribution Co., Ltd មានសិទ្ធិយកលុយពី រថយន្តឆ្លងកាត់ផ្លូវជាតិលេខ៤ រយៈពេល៣៥ឆ្នាំ ហើយការយកលុយនេះ កុំថាឡើយថាប្រជាពលរដ្ឋ ស្ទើរតែក្នុងក្របខ័ណ្ឌទូទាំងប្រទេស សូម្បីតែឧកញ៉ាៗ នាយកក្រុមហ៊ុន វិនិយោគដ៏ច្រើននៅកម្ពុជា មិនពេញចិត្តទាល់តែសោះ ពីការយកលុយនេះ។
មហាជនទូទាំងប្រទេសបាន និយាយថា ក្រុមហ៊ុន AZ របស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រមូលលុយដាក់ហោប៉ៅ ច្រើនជាងការថែទាំផ្លូវជាតិលេខ៤ មិនខុសពីការធ្វើនំអត់ម្សៅនោះទេ៕