ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន៦លើក បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់៤នាក់។
របាយការណ៍ពីនាយកដ្ឋានចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប១២គ្រឿង ក្នុង នោះ មានម៉ូតូ ៤គ្រឿង រថយន្តតូច ២គ្រឿង រថយន្តធំ ៤គ្រឿង។ មូលហេតុដែលបណ្តាលឲ្យកើត មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីល្មើសល្បឿន១លើក, មិនគោរពសិទ្ធិ ៣លើក ប្រជែង២លើក។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល១៦ថ្ងៃ គឺថ្ងៃទី១ ដល់១៦ ខែតុលា ឆ្នាំ២០១៨ កើតឡើងចំនួន ១៧៩លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧៩នាក់ របួសសរុប២៨៩នាក់ ក្នុងនោះរបួសធ្ងន់ ២០០នាក់ និងរបួសស្រាល៨៩នាក់ ៕