ភ្នំពេញ ៖ ក្មេងស្រីម្នាក់ និងស្ត្រីចំនាស់ម្នាក់បានដួលសន្លប់បាត់ ក្រោយពីមាន ជន ស៊ីវិលមួយក្រុមចុះមកចាប់មនុស្សប្រុសស្រី២នាក់ក្នុងភូមិ ហើយផ្ទុះអាវុធចំនួន៦គ្រាប់ក្បែរខ្លួន នៅ តំបន់បងប្អូនខ្មែរឥស្លាមរស់នៅ កាលពីវេលាម៉ោង៩ ប្រមាណជា៤០នាទី យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិព្រែកតាពៅ (ទល់មុខវិហារឥស្លាម) សង្កាត់ ព្រែកប្រា ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ ។
បន្ទាប់ពីចាប់ដាក់ខ្នោះពលរដ្ឋពីរនាក់ជាប់គ្នារួចបម្រុងនាំខ្លួនចេញទៅក្រៅ ស្រាប់តែត្រូវប្រជា ពលរដ្ឋស្រែកឆោឡោ រារាំងសមត្ថកិច្ចមិនអោយនាំខ្លួនចេញទេ ហើយក្រុមដែលចុះមកចាប់នោះ ឃើញស្ថាបភាពមិនស្រួល ក៏បាននាំគ្នាឡើងជិះម៉ូតូ និងរថយន្តចេញយ៉ាងប្រញាប់ប្រញាល់ចេញ ទៅបាត់ បន្សល់ទុកអ្នកជាប់ខ្នោះដៃទាំងពីរនាក់ នៅនឹងកន្លែងកើតហេតុនោះវិញ។
លោកនាយប៉ុស្តិ៍នគរបាលព្រែកប្រា បានប្រាប់ថា សមត្ថកិច្ចមូលដ្ឋាន មិនបានដឹងរឿងនេះ ទេ ព្រោះគេមិនបានសហការជាមួយមូលដ្ឋាន។ លោក ថា លោកកំពុងស្រាវជ្រាវពីមូលហេតុពិត ថាតើជាករណីអ្វីពិតប្រាកដ៕