ភ្នំពេញ ៖ គ.ជ.ប. ជូនដំណឹងថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០១៨ ក៏ដូច ជាការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់អ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតជាដើមនោះ នឹងត្រូវបិទ បញ្ចប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នេះ ខណៈអ្នកចុះឈ្មោះថ្មីគិតត្រឹមថ្ងៃទី១៦ ខែតុលា មាន ចំនួនជាង ១៨ម៉ឺននាក់។
គ.ជ.ប បានក្រើនរំឭកប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ឬចង់កែតម្រូវទិន្នន័យ នៅ ក្នុងបញ្ជីបោះឆ្នោត ត្រូវរួសរាន់មកដោះស្រាយ ពីព្រោះការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះ ឆ្នោត ឆ្នាំ២០១៨ នឹងបិទបញ្ចប់នៅថ្ងៃទី១៨ តុលា នេះហើយ។
គ.ជ.ប បញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ គិតចាប់ពីថ្ងៃ ទី១ ដល់ថ្ងៃទី១៦ ខែតុលា មានអ្នកចុះឈ្មោះថ្មីចំនួន ១៨០.៩៤៤នាក់ និងលុបចេញពីបញ្ជីមាន ចំនួន ៤១.៤៥៩នាក់ ចំណែកឯប្រជាពលរដ្ឋដែលបានកែតម្រូវទិន្នន័យមានចំនួន ១.៣៨១នាក់៕