ក្រុមជីហាដនៃរដ្ឋអ៊ីស្លាម(IS)បានអះអាងថាខ្លួនបានប្រហារជីវិតបុគ្គលិកផ្តល់ជំនួយស ញ្ញាតិអង់គ្លេសលោកដេវីដ ហាយណេសជាការសងសឹកការដែលមេដឹកនាំអង់គ្លេសលោកដេវីដ ខេមមឺរូន ចូលរួមក្នុងក្រុមចម្រុះជាមួយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរបស់ខ្លួន។
នេះជាការប្រហារជីត វិតដោយកាត់ក្បាលលើកទី៣នៅប៉ុន្មានសប្តាហ៍មកនេះ ក្រោយពីអ្នកកាសែតអាមេរិក២នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំងនៅស៊ី រីនិងត្រូវបានប្រហារជីវិតដោយបង្ហាញតាមវីដេអូ។
ក្រុមអ៊ីស្លាមនិយមនេះបានបញ្ចេញវីដេអូ ដោយបង្ហាញជនសកម្មប្រយុទ្ធពាក់ម៉ាសមុខម្នាក់កាត់ក្បាលលោកហាយណេស។
ក្នុងពេលជាមួយគ្នា ប្រធានាធិបតីអាមេរិក បានធ្វើការថ្កោលទោសជាខ្លាំងចំពោះ”ឃាតកម្មដ៏ព្រៃផ្សៃ”លើលោកដេវីដ ហាយណេស។
លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា”អាមេរិកឈរប្រកៀកស្មា ជាមួយមិត្តជិតដិតនិងជាសម្ពន្ធមិត្តរបស់យើងនៅក្នុងការសម្តែង ទុក្ខសោកនិងការតាំងចិត្ត។យើងនឹងធ្វើការជាមួយអង់គ្លេសនិងក្រុម ប្រជាជាតិចម្រុះធំមួយមកពីតំបន់និងជុំវិញពិភពលោកដើម្បីនាំឃាតករ នៃអំពើសាហាវនេះមកកាត់ទោស និងដើម្បីបន្ថយកម្លាំងនិងបំផ្លាញការគំរាមនេះចំពោះប្រជាជននៃ ប្រទេសរបស់យើង តំបន់និងពិភពលោក”៕