អាជ្ញាធរ​កោះប្រជុំ​ដោះស្រាយ​វិវាទ​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​បាន​លុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2015 ក+ ក-

​ខេត្ត​រតនគីរី៖ ឯក​ឧត្ដ លី ធុជ ទេសរដ្ឋ មន្ត្រី ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្ត​រតនគីរី បាន​កោះអញ្ជើញ​គណៈកម្មាធិការ​ថ្នាក់​ខេត្ត​មកជួប​ប្រជុំពិភាក្សា ផ្ដោតទៅលើ​បញ្ហា ភាគី​វិនិយោគ​ផ្សារ​ក្រុង​បាន​លុង និង​ភាគី​អាជ្ញាធរ​ក្រុង​បាន​លុង​និង​ខេត្ត​។​

​កិច្ចពិភាក្សា​នេះ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​រតនគីរី នា​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៥ បន្ទាប់ពី​កើតមាន​វិវាទ​រវាង​អាជីវករ និង​ក្រុមហ៊ុន​វិនិយោគ​ផ្សារ និង​អាជ្ញាធរ​ក្រុង ស្ដីពី​ការស្ថាបនា​អភិវឌ្ឍន៍​ផ្លូវ​ជុំវិញ​ផ្សារ​ក្រុង​បាន​លុង និង​ការរៀបចំ​ផ្សារ​ជូន​បងប្អូន​ជនជាតិភាគតិច​បន្តធ្វើ​អាជីវកម្ម​។​

​ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្ត​រតនគីរី បានអោយ​អ្នកយកព័ត៌មាន មេគង្គ​ប៉ុស្តិ៍ ដឹង​តាម​ទូរ​ស័​ព្វ​កាលពី​រសៀល​ថ្ងៃនេះ​ថា កិច្ចប្រជុំ​វិភា​ក្សា​រ​នេះ ផ្ដោតទៅលើ​ការស្ថាបនា​អភិវឌ្ឍន៍​ផ្លូវ​ជុំវិញ​ផ្សារ និង​សាងសង់​ផ្សារ​ជូន​បងប្អូន​ជនជាតិ ដើម្បី​ធានា​ផ្លូវ​អោយ​រថយន្ត​អគ្គីភ័យ​អាច​ចេញចូល​បាន និង​ងាយស្រួល​ដល់​រថយន្ត​ដឹក​សំរាម ចូល​ប្រមូល​ដឹក​សំរាម​ធានា​អនាម័យ បរិស្ថាន​។ ឯកឧត្ដម​បាន​បន្តថា ពាក់ព័ន្ធ​ទៅនឹង​ពាក្យបណ្ដឹង​ដែលមាន​ស្នាម​មេដៃ​ចំនួន​២១១ នោះ​បើតាម​ភ្នាក់់ងារ​ស៊ើបអង្កេត​ជំហាន​ដំបូង​ថា អាជីវករ​ពុំបាន​ផ្ដិតមេដៃ សុំ​ផ្លាស់ប្ដូរ​អភិបាលក្រុង​ទេ កាលដែល​ពួកគាត់​ផ្ដិតមេដៃ​នោះ គឺ​ស្នើ​សុំអោយ​រក្សារ​ទុក​បរិវេណ​ជុំវិញ​ផ្សា​រកំ​អោយមាន​ការជួល​លក់​ទៅអោយ​អ្នកមាន​លុយ​សង់​ផ្ទះល្វែង​តែប៉ុណ្ណោះ​។ ឯកឧត្ដម​ថា ចំពោះ​អ្នក​ដែល​យក​ស្នាម​មេដៃ​ទៅ​ក្លែងបន្លំ​ឯកសារ ជាការ​ខុសច្បាប់ ជាការ​ញុះញង់ បច្ចុប្បន្ន​យើង​កំពង់​ស្រាវជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយខ្នង យកមក​ផ្ដន់ទាទោស​តាមច្បាប់​។​

​មានការ​ងឿងឆ្ងល់​គ្រប់ៗ​គ្នា ព្រោះ​ពេល​បើក​កិច្ចប្រជុំ ឯកឧត្ដម លី ធុជ បាន​អញ្ជើញ​ក្រុម​អ្នកយកព័ត៌មាន​ឲ្យ​ចូល​យក​ព័ត៌មាន​ដែរ ប៉ុន្តែ​ឯកឧត្ដម ថង សាវុន អភិបាលខេត្ត បែរជា​បញ្ជា​ឲ្យ​អ្នកយកព័ត៌មាន​ចេញពី​បន្ទប់​ប្រជុំ​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ស្ដាប់​កិច្ចប្រជុំ​នេះ​ទេ​។​

​រហូតដល់​ម៉ោង​៥.៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​សាលាខេត្ត​ចេញ​សេចក្ដីប្រកាស​មួយ ជូន​ជា​ដំណឹង​ជា​សាធារណៈ​ថា យោងតាម​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៥ នៅ​សាលាខេត្ត​រតនគីរី លទ្ធផល​មាន​ដូចតទៅ សាលាខេត្ត​បង្កើត​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​កិច្ចសន្យា​សៀវភៅ​បន្ទុក របស់​ក្រុមហ៊ុន ហេង​ដា​រ៉ា វិនិយោគ​ផ្សារ​ក្រុង​បាន​លុង​របស់​ឧកញ៉ា សាលាង​។ រដ្ឋបាលខេត្ត​រតនគីរី នៅតែ​អនុវត្ត​បន្ត​ការអភិវឌ្ឍ លើដី​សាធារណៈ​របស់​រដ្ឋ ក្នុង​គោលបំណង​រក្សាបាន​សោ​ភ័​ណ្ឌ​ភាព សុវត្ថិភាព សណ្ដាប់ធ្នាប់ ធានាបាន​បរិស្ថាន និង​អនាម័យ​។ បដិសេធ​រាល់​ព័ត៌មាន​កន្លងមក​មាន​ជនខិលខូច មួយចំនួន​បាន​បំផុស​ព័ត៌មាន​ថា មានការ​សាងសង់​តូប ស្តង់​លក់ និង​ផ្ទះល្វែង​នៅ​បរិវេណ​ជុំវិញ​ផ្សារ​ក្រុង​បាន​លុង ជា​ទង្វើ​ញុះញង់ បង្កអោយមាន​ភាពចលាចល ធ្វើអោយ​ខូច​សណ្ដាប់ធ្នាប់​សង្គម រដ្ឋបាល​សាលាខេត្ត​និង​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់​។ គោលដៅ​ចំបង​របស់​សាលាខេត្ត គឺ​អភិវឌ្ឍន៍​ផ្សារ​អោយមាន​លក្ខណៈ​ល្អប្រសើ​ជាង​មុន រក្សារ​បាន​ទាំង​វប្ប​ធ៌​ម ប្រពៃណី​របស់​បងប្អូន​ជនជាតិដើម​ភាគតិច និង​ធានាបាន​នូវ សោ​ភ័​ណ្ឌ​ភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ​៕ ដោយ ឡុង សារ៉េត​

asfzxc

asewqzxd

aewqaftqa