ខេត្តកំពត ៖ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មាធិការជាតិ
គ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ បានរួមគ្នាធ្វើពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវ រមណីយ ដ្ឋាន ទឹកធ្លាក់តាដាថ្មសច្ចំ ស្ថិតក្នុងឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត ដែលបានរៀប ចំ ឲ្យក្លាយជាតំបន់ ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល និងដ៏គួរទាក់ទាញនៅក្នុងឆ្នាំ ២០១៤។
លោក ជាវ តាយ អភិបាលខេត្តកំពត បានស្វាគមន៍ចំពោះវត្តមាននៃតំបន់ទេស ចរណ៍ថ្មី តាដាថ្មសច្ចំ ដែលត្រូវបានរៀបចំអភិវឌ្ឍន៍ឡើងដោយលោក ញឹម វណ្ណដា និងលោកជំទាវ។ ឯកឧត្តថា តំបន់មួយនេះនឹងក្លាយជាសមាជិកថ្មីមួយបន្ថែម ទៀតរបស់តំបន់ទេសចរណ៍ បែបធម្មជាតិសម្រាប់ខេត្តកំពត ដែលខេត្តមួយនេះមានសក្តានុពលខ្ពស់នៅក្នុងវិស័យទេស ចរណ៍ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រែក្លាយជីវភាព បងប្អូនប្រជាពលរដ្ ឋជាច្រើនគ្រួសារ តាមរយៈការលក់ដូរជូនអ្នកមកកម្សាន្តនៅតាមគោលដៅ ទេសចរណ៍ នីមួយៗ។
លោក ញឹម វណ្ណដា មានប្រសាសន៍ថា រមណីយដ្ឋានទឹកធ្លាក់ តាដាថ្មសច្ចំនេះ ត្រូវបានប្រែ ក្លាយឲ្យទៅជាតំបន់ទេសចរណ៍ថ្មីមួយ ដោយឯកឧត្តមបាន កសាងផ្លូវក្រាលគ្រួស ក្រហម១ខ្សែ កសាងផ្លូវឡើងទៅទឹកធ្លាក់ធម្មជាតិតាដាថ្មសច្ចំ ដាក់ភ្លើងបំភ្លឺនៅតាមផ្លូវ កសាងស្ពានឆ្លងកាត់អូរចំនួន៤កន្លែង ព្រមទាំងកសាងរូបបារមីលោកយាយ
ម៉ៅ និងរូបបារមីលោកតាគ្រាក់ជាដើមផងដែលធ្វើឲ្យតំបន់នេះក្លាយទៅជាតំបន់ ទេសចរណ៍ធម្មជាតិដ៏គួរទាក់ទាញ និងទទួលបានភ្ញៀវទេសចរ ជាតិ អន្តរជាតិ មកកម្សាន្តច្រើនឥតដាច់ ព្រមទាំងបានសសើរអំពីសម្រស់ធម្មជាតិនៃព្រៃភ្នំ ក្រំថ្ម និងទឹកជ្រោះសម្រាប់ងូតកម្សាន្ត សប្បាយឥតដាច់ពីមាត់ ដោយរមណីយដ្ឋាន ទឹកធ្លាក់តាដាថ្មសច្ចំនេះ គឺជាតំបន់ទឹកធ្លាក់ពីធម្មជាតិដែលមានកំពស់ ២៧ ម៉ែត្រ មានល្បាក់ថ្មភ្នំ៣ជាន់ ក្នុងល្បាក់ថ្មនីមួយៗមានបណ្ដោយ ៤២ម៉ែត្រ និងទទឹង៣៥ម៉ែត្រ ហូរធ្លាក់ចុះមកខាងក្រោមដែលមានចំងាយ១ពាន់ ៤រយម៉ែត្រ ចូលទៅកាន់អាងស្តុក ទឹកដ៏ធំមួយ និងមានទ្វារគ្រប់គ្រងបិទបើកទឹក ជាកន្លែងកំសាន្តសំរាប់ ភ្ញៀវទេសចរ ដែលធ្វើឲ្យតំបន់ទឹកធ្លាក់ធម្មជាតិតាដាថ្មសច្ចំនេះ ក្លាយជាតំបន់ទេសចរណ៏ធម្ម
ជាតិដ៏សំខាន់មួយកន្លែងថ្មីទៀតរបស់ខេត្តកំពត និងក៏ជាការឆ្លើយតបទៅ នឹងវត្ថុ បំណងរបស់ក្រសួងទេសចរណ៍ក្នុងអភិវឌ្ឍន៍អេកូទេសចរណ៍នៅកម្ពុជាផងដែរ។
លោក ញឹម វណ្ណដា បានគូសបញ្ជាក់ថា តំបន់ទេសចរណ៍ធម្ម ជាតិមួយនេះក៏បានរួម ចំណែកយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នក លក់ដូរនៅទីនេះ។
ជាមួយគ្នានេះឯកឧត្តមសុំឲ្យអាជីវករទាំងអស់សូមកុំលក់កោរ ភ្ញៀវនូវរាល់មុខម្ហូបអាហារ គឺត្រូវលក់ទៅតាមតម្លៃដែលបានឯកភាពគ្នារួចហើយរវាងអាជីវករ និងអ្នកគ្រប់គ្រង តំបន់ទឹកធ្លាក់ធម្មជាតិតាដាថ្មសច្ចំនេះ៕