គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៧ តុលា ស្លាប់៨នាក់ របួសធ្ងន់ស្រាល២៦នាក់
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានកើតឡើងចំនួន ១២លើក បណ្តាលឲ្យស្លាប់ ៨នាក់ របួសធ្ងន់ស្រាល ២៦នាក់ ខូចខាតយានយន្តសរុប ២៣គ្រឿង ក្នុងនោះមានម៉ូតូ ១៤គ្រឿង រថយន្តតូច ៧គ្រឿង និងរថយន្តធំ ២គ្រឿង។
របាយការពីនាយកដ្ឋានចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ បណ្តាលមកពីល្មើសល្បឿន ៤លើក បណញតាលឲ្យស្លាប់៤នាក់, ជិះមិនគោរពសិទ្ធិ ៣លើក បណ្តាលឲ្យស្លាប់ម្នាក់, បើកបរប្រជែង និងមិនប្រកាន់ស្តាំ ១លើក។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល១៧ថ្ងៃ គិតពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានកើតឡើងចំនួន ១៦១លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១០៥នាក់ ក្នុងនោះរបួសធ្ងន់ ២១៨នាក់ និងរបួសស្រាល ៩៧នាក់ ៕