គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ខាង មុខនេះ នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីការបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតនៅតាមឃុំ-សង្កាត់ និងការរៀបចំបញ្ជីបោះឆ្នោតដំបូង ការត្រៀមបិទផ្សាយបញ្ជីបោះ ឆ្នោតដំបូង និងបញ្ជីឈ្មោះដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ព្រមទាំងការអញ្ជើញប្រជាពល រដ្ឋ ទៅពិនិត្យមើលបញ្ជីឈ្មោះផងដែរ។
កិច្ចប្រជុំខាងលើនេះ នឹងរៀបចំឡើងនៅសាលសន្និសីទសារព័ត៌មានជាន់ទី១ នៃទីស្ដីការ គ.ជ.ប អគារថ្មី ស្ថិតនៅតាមវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០១៨ រយៈពេល១៧ថ្ងៃ មានចំនួន១៨៨.៦៧៥នាក់ អ្នកដែលបានលុបឈ្មោះចេញពីបញ្ជីមានចំនួន ៤៥.២៥១នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន ១.៤២៤នាក់៕