មហាសេដ្ឋី​រុស្ស៊ី Polonskiy ត្រូវ បាន​ចាប់ខ្លួន នៅ​ទីក្រុង​ម៉ូស្គូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2015 ក+ ក-

រុ​ស្ស៊ី៖យោងតាម​សារព័ត៌មាន​របស់ AFP បានចេញ​ផ្សាយ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា​នេះបាន​ឲ្យ​ដឹងថា មហាសេដ្ឋី​រុស្ស៊ី Sergey Polonskiy ត្រូវបាន​ប៉ូលិស​របស់​រុស្ស៊ី ចាប់ខ្លួន​ភ្លាមៗ​នៅ​អាកាសយានដ្ឋាន Domodedovo ទីក្រុង​ម៉ូស្គូ នៃ​ប្រទេស​រុស្ស៊ី និង​បញ្ជូនទៅ​ឃុំខ្លួន បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា​បញ្ជូន​ចេញពី​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ម្សិលមិញ​។​

​មន្ត្រីជាន់ខ្ពស់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ បាន​ថ្លែងប្រាប់​សារ​ព័​ត៏​មាន​សរី កាលពី​ម្សិលមិញ​ថា មហាសេដ្ឋី​រុស្ស៊ី Polonskiy ត្រូវបាន​បណ្តេញ​ចេញពី​ទឹកដី​កម្ពុជា​ហើយ នៅ​ម៉ោង ៧៖២០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៥ តាម​យន្តហោះ ក្រុម​ហុន​អាកាសចរណ៍ Angkor Air ជើងហោះហើរ​លេខ k6812 ទៅកាន់​ប្រទេស​វៀតណាម និង​បន្ត​បញ្ជូន​ទៅកាន់​ប្រ​ទស​រុស្ស៊ី​។​

​សូម​ជំរាប​ថា មហាសេដ្ឋី​លំដាប់​ទី​៤០ របស់​ប្រទេស​រុស្ស៊ី ដែលមាន​វ័យ​៤០​ឆ្នាំ ខាងលើនេះ ត្រូវបាន​ចាប់ខ្លួន នៅ​រសៀល​ថ្ងៃទី​១៥ ខែឧសភា​នេះនៅ​កោះ​ដំឡូងក្នុង​ទឹកដី​ខេត្តព្រះសីហនុ​៕uytr

rqwsa