ភ្នំពេញ ៖ ប្រត្តិបត្តិការណ៌ស្រាវជ្រាវចុះបង្ក្រាបជនសង្ស័យពាក់ពន្ធ័ករណីប្លន់រថយន្តពីប្រទេសវៀតណាម ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ និងដកហូតរថយន្តចចំនួន៣គ្រឿង ស្លាកលេខរថយន្ត វៀតណាមជាច្រើន បន្ទះ និងសម្ភារៈសម្រាប់កិបដោះដូរស្លាកលេខមួយចំនួន កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំនុចផ្លូវបេតុងភូមិដំណាក់ធំ១ សង្កាត់ ស្ទឺងមានជ័យ១ ខណ្ឌមានជ័យ។
ការចុះបង្ក្រាបជនសង្ស័យខាងលើនេះ គឺមានការដឹកនាំដោយលោកឧត្តមសេនីយ៏ឯក ង៉េងជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងមានការចូលរួមពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ជាលទ្ធផលសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ពាក់ពន្ធ័ និងករណីប្លន់ និងលួចរថយន្តពីប្រទេសវៀតណាម យកមកដោះដូរស្លាកលេខនៅចំនុចផ្ទះល្វែងខាងលើ តែសមត្ថកិច្ចមិនបានបង្ហើបអោយដឹងពីអត្តសញ្ញាណ និងចំនួនជនសង្ស័យថាមានចំនួនប៉ុន្មាននាក់នោះទេ គ្រាន់តែប្រាប់អោយដឹងថា សមត្ថកិច្ចរបស់លោក និងបន្តទៅចាប់ខ្លួនជនសង្ស័យដែលជាបក្ខពួកដែលនៅសេសសល់បន្តទៀត។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានខាងលើត្រូវបានបញ្ជូនភ្លាមៗយកទៅកាន់នាយកដ្ខានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕