ភ្នំពេញ ៖ លោកស្រី ហ៊ីន អាល់ សាប៊ី (Hind Al-Sabeeh) រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចនៃរដ្ឋ គូវ៉ែត បានថ្លែងបញ្ជាក់ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹក ថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា គូវ៉ែត នឹងការពារយ៉ាងពេញលេញដល់ពលករកម្ពុជាដែលទៅធ្ចើការនៅទីនោះ។
តាមរយៈលោកស្រីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច គូវ៉ែត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងវិនិយោគិនគូវ៉ែត មកធ្វើទេសចរណ៍កំសាន្ត ឬបណ្តាក់ទុនអាជីវកម្ម នៅកម្ពុជាឲ្យបានច្រើន ពីព្រោះថា កម្ពុជាមានសក្តានុពលអាចវិនិយោគបានច្រើនវិស័យ និងមាន សុខសន្តិភាព។
គួរជម្រាបថា ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីពង្រឹង និងពង្រីកការអនុវត្តកម្មវិធីហ្វឹកហ្វឺនដល់ពលករកម្បូជា ឲ្យកាន់តែមានជំនាញការងារច្បាស់លាស់ ៕