ភ្នំពេញ ៖ បុរសចំណាស់វ័យ៦៥ឆ្នាំម្នាក់ ទំនងជាតូចចិត្តដោយមានជំងឺប្រចាំកាយ ហើយត្រូវប្រពន្ធលួងលោមអោយលក់ដីយកលុយរត់ទៅបាត់ក៍សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយចងកធ្វើអត្តឃាតតែម្តង។
ការធ្វើអត្តឃាតនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង៥០នាទី ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅលើដើមអាកាស្យា មាត់ត្រពាំង ជាប់របងព្រលានយន្តហោះ ក្រោយវត្តអង្គតាមិញ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ បន្សល់សំបុត្របណ្តាំមួយសន្លឹក មានដាក់លេខទូរស័ព្ទកូនៗ សម្រាប់ឲ្យអោយសមត្ថកិច្ចទំនាក់ទំនង។
បុរសដែលធ្វើអតឃាតនេះ ឈ្មោះ គឹម សុផល អាយុ៦៥ឆ្នាំ មានជំងឺប្រចាំកាយ ទឹកនោមផ្អែម មានប្រពន្ធ ឈ្មោះ កែ សំអុល អាយុ ៥៨ ឆ្នាំ មុខរបរលក់ដូរ និងមានកូនចំនួន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ ស្នាក់នៅបន្ទប់ជួល លេខ បេ១៨ នៅក្បែងកើតហេតុ មានស្រុកកំណើត នៅភូមិព្រែកស្នង ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
តាមព័ត៌មានអោយដឹងថា កាលពីកន្លះខែមុន បុរសរូបនោះ បានប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនម្តងរួចមកហើយ នៅក្នុងចេតីយ៍វត្តអង្គតាមិញ តែមិនបានសម្រច ដោយអ្នកភូមិឃើញទាន់ ប្រាប់កូនចៅជួយសង្គ្រោះ ដឹកបញ្ជូនយកទៅមន្ទីរពេទ្យសង្គ្រោះ។ ការធ្វើអត្តឃាតដោយសារតែមានវិបត្តិផ្លូវ ចិត្តនិងមានជំងឺប្រចាំកាយ។
តាមក្រុមគ្រួសារ បានឲ្យដឹងថា បុរសរូបនោះមានជំងឺប្រចាំកាយ ហើយប្រពន្ធបានធុញទ្រាន់នឹងការមើលថែ។ចំណែកកូនក៍បានចាកចេញអស់។
តាមព័ត៌មានបានអោយដឹងទៀតថា រយះពេលប្រមាណជិតមួយខែហើយ ស្ត្រីជាប្រពន្ធក៍បានលួងលោម អោយ បុរសរូបនោះអោយលក់ដីនៅស្រុក ដើម្បីយកប្រាក់មកព្យាបាលជំងឺ ពេលលក់ដីបានលុយហើយ ប្រពន្ធបានយកប្រាក់រត់គេចបាត់ ប្រមាណកន្លះខែមកហើយ។នៅពេលថ្មីនេះ បុរសរួបនោះស្នាក់នៅបន្ទប់ជួលជាមួយចៅ និងកូន តែនៅថ្ងៃកើតហេតុ កូនចៅមិននៅផ្ទះទេ ធ្វើអោយបុរសនោះមានឱកាសចង កសម្លាប់ខ្លួននឹងដើមអាកាស្យាបញ្ចប់ជីវិតែម្តង៕